khmer eng
  • លោកជំទាវ មាន សំអាន អនុញ្ញាតឱ្យថ្នាក់ដឹកនាំនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ចូលជួបពិភាក្សាការងារ
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨)  បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ដឹកនាំដោយ លោកស្រី ឃុន សុវណ្ណនេត្រា ប្រធាននាយកដ្ឋាន ចូលជួបពិភាក្សាត្រៀមកម្មវិធីសិក្ខាសាលា ស្តីពី «ការផ្តល់ពត៌មានបឋម អំពី តួនាទី ភារកិច្ច សមត្ថកិច្ច និងយន្តការទាំងឡាយជូនសមាជិក សមាជិកាព្រឹទ្ធសភា នីតិកាលទី៥» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី១ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា